[៦១៨] ធម៌​មាន​អារម្មណ៍​ប្រមាណ​មិនបានជា​ហេតុ ជា​បច្ច័យ​នៃ​ធម៌​មាន​អារម្មណ៍​ប្រមាណ​មិនបានជា​ហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៦១៩] ធម៌​មាន​អារម្មណ៍​ប្រមាណ​មិនបានជា​ហេតុ ជា​បច្ច័យ​នៃ​ធម៌​មាន​អារម្មណ៍​ប្រមាណ​មិនបានជា​ហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ មាន​វារៈ៣។ ធម៌​មាន​អារម្មណ៍​ប្រមាណ​មិនបាន មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មាន​អារម្មណ៍​ប្រមាណ​មិនបាន មិនមែន​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ មាន​វារៈ៣។ ធម៌​មាន​អារម្មណ៍​ប្រមាណ​មិនបាន ជាហេតុ​ក្តី ធម៌​មាន​អារម្មណ៍​ប្រមាណ​មិនបាន មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​មាន​អារម្មណ៍​ប្រមាណ​មិនបានជា​ហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ មាន​វារៈ៣។
 [៦២០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩
ថយ | ទំព័រទី ១៦០ | បន្ទាប់