ហេតុ​ទុក​ហីន​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៦២៥] ធម៌​ដ៏​ថោកទាប(១) ជាហេតុ អាស្រ័យ​នូវ​ធម៌​ដ៏​ថោកទាប​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ដ៏​ថោកទាប មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ដ៏​ថោកទាប មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ដ៏​ថោកទាប​ជាហេតុ អាស្រ័យ​នូវ​ធម៌​ដ៏​ថោកទាប ជាហេតុ​ផង នូវ​ធម៌​ដ៏​ថោកទាប មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៦២៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៦២៧] ធម៌​ដ៏​ថោកទាប ជាហេតុ អាស្រ័យ​នូវ​ធម៌​ដ៏​ថោកទាប មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
(១) អកុសលចិត្ត១២។
ថយ | ទំព័រទី ១៦២ | បន្ទាប់