ហេតុ​ទុ​កមិច្ឆត្ត​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៦៦៦] ធម៌​មាន​សភាព​ខុស(១) និង​ទៀង ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​សភាព​ខុស​និង​ទៀង ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មាន​សភាព​ខុស និង​ទៀង មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​សភាព​ខុស និង​ទៀង មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មាន​សភាព​ខុស និង​ទៀង ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​សភាព​ខុស និង​ទៀង ជាហេតុ​ផង នូវ​ធម៌​មាន​សភាព​ខុស និង​ទៀង មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៦៦៧] ធម៌​មាន​សភាព​ខុស និង​ទៀង ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​សភាព​ខុស និង​ទៀង ជាហេតុ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
 [៦៦៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩
(១) ចិ​ត្តុ​ប្បា​ទ៤ ប្រកបដោយ​ទិដ្ឋិ ចិ​ត្តុ​ប្បា​ទ២ កើត​ព្រមដោយ​ទោមនស្ស។
ថយ | ទំព័រទី ១៧០ | បន្ទាប់