[៧៥៤] ធម៌​ដែល​កើតឡើង​ហើយ ជាហេតុ ជា​បច្ច័យ​នៃ​ធម៌ ដែល​កើតឡើង​ហើយ ជាហេតុ ដោយ​សហជាត​ប្ប​ច្ច័​យ។
 [៧៥៥] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៧៥៦] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៥៧] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (ក្នុង​ហេតុ​ទុក​ឧប្បន្ន​ត្តិ​កៈ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។ បដិ​ច្ច​វារៈ​ក្តី សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី (ធម៌) មិនកើត​ហើយ​ក្តី កំពុង​កើតក្តី មិន​មាន​ក្នុង​ទុក​ត្តិ​កៈ​នេះ​ទេ។

ចប់ ហេតុ​ទុក​ឧប្បន្ន​ត្តិ​កៈ។


ហេតុ​ទុក​អតីត​ត្តិ​កៈ
បញ្ហា​វារៈ


 [៧៥៨] ធម៌​ជា​បច្ចុប្បន្ន [បាន​ដល់​ធម៌​ទាំងអស់។] ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជា​បច្ចុប្បន្ន ជាហេតុ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៧៥៩] ធម៌​ជា​បច្ចុប្បន្ន មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌
ថយ | ទំព័រទី ១៩០ | បន្ទាប់