អព្យាកតធម៌ មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​អព្យាកតធម៌ មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌ មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​អព្យាកតធម៌ មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ​ផង នូវ​អព្យាកតធម៌ មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១០៥៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១០៥៥] អព្យាកតធម៌ មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​អព្យាកតធម៌ មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
 [១០៥៦] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩
ថយ | ទំព័រទី ២៥៤ | បន្ទាប់