[១០៧៧] អព្យាកតធម៌​ប្រកបដោយ​បច្ច័យ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ប្រកបដោយ​បច្ច័យ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ អព្យាកតធម៌ មិន​ប្រកបដោយ​បច្ច័យ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ប្រកបដោយ​បច្ច័យ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [១០៧៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ១។ អព្យាកតធម៌ ប្រកបដោយ​បច្ច័យ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ប្រកបដោយ​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ អព្យាកតធម៌​មិន​ប្រកបដោយ​បច្ច័យ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ប្រកបដោយ​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ។ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
 [១០៧៩] អព្យាកតធម៌​ប្រកបដោយ​បច្ច័យ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ប្រកបដោយ​បច្ច័យ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អព្យាកតធម៌​មិន​ប្រកបដោយ​បច្ច័យ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ប្រកបដោយ​បច្ច័យ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៥៩ | បន្ទាប់