បញ្ហា​វារៈ


 [១០៩១] អព្យាកតធម៌​ជា​អនិ​ទស្សនៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ជា​អនិ​ទស្សនៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១០៩២] អព្យាកតធម៌​ជាស​និ​ទស្សនៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ជា​អនិ​ទស្សនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ អព្យាកតធម៌​ជា​អនិ​ទស្សនៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ជា​អនិ​ទស្សនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [១០៩៣] អព្យាកតធម៌​ជាស​និ​ទស្សនៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ជា​អនិ​ទស្សនៈ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អព្យាកតធម៌​ជា​អនិ​ទស្សនៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ជា​អនិ​ទស្សនៈ​ផង នៃ​អព្យាកតធម៌​ជាស​និ​ទស្សនៈ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ មាន​វារៈ៣។
 [១០៩៤] ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ១។បេ។ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២៦២ | បន្ទាប់