[១០៩៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ឯក្នុង​បញ្ហា​វារៈ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ១។

បដិ​ច្ច​វារៈ


 [១០៩៩] អកុសលធម៌​ជា​អប្បដិឃៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​អប្បដិឃៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១០០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ឯក្នុង​បញ្ហា​វារៈ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ១។

បដិ​ច្ច​វារៈ


 [១១០១] អព្យាកតធម៌​ជាស​ប្ប​ដិ​ឃៈ អាស្រ័យ​នូវ​អព្យាកតធម៌​ជាស​ប្ប​ដិ​ឃៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អព្យាកតធម៌​ជា​អប្បដិឃៈ អាស្រ័យ​នូវ​អព្យាកតធម៌​ជាស​ប្ប​ដិ​ឃៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ជាស​ប្ប​ដិ​ឃៈ​ក្តី អព្យាកតធម៌​ជា​អប្បដិឃៈ​ក្តី អាស្រ័យ​នូវ​អព្យាកតធម៌​ជាស​ប្ប​ដិ​ឃៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១១០២] អព្យាកតធម៌​ជា​អប្បដិឃៈ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​អប្បដិឃៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៦៤ | បន្ទាប់