ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៤ ក្នុងអាហារប្បច្ច័យ មានវារៈ៤។បេ។ ក្នុងមគ្គប្បច្ច័យ មានវារៈ៤ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (ក្នុងលោកិយទុកកុសលត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
[១១៤០] កុសលធម៌ ដែលគួរដឹងដោយវិញ្ញាណណាមួយ អាស្រ័យនូវកុសលធម៌ ដែលគួរដឹងដោយវិញ្ញាណណាមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ ដែលមិនគួរដឹងដោយវិញ្ញាណណាមួយ អាស្រ័យនូវកុសលធម៌ ដែលគួរដឹងដោយវិញ្ញាណណាមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ ដែលគួរដឹងដោយវិញ្ញាណណាមួយក្តី កុសលធម៌ ដែលមិនគួរដឹងដោយវិញ្ញាណណាមួយក្តី អាស្រ័យនូវកុសលធម៌ ដែលគួរដឹងដោយវិញ្ញាណណាមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។

ចប់ លោកិយទុកកុសលត្តិកៈ។
កេនចិវិញ្ញេយ្យទុកកុសលត្តិកៈ
បដិច្ចវារៈ