[១១៤៦] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
[១១៤៧] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[១១៤៨] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (ក្នុង​កេន​ចិ​វិញ្ញេយ្យ​ទុក​កុសល​ត្តិ​កៈ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។
កេន​ចិ​វិញ្ញេយ្យ​អកុសល​ក្តី កេន​ចិ​វិញ្ញេយ្យ​អព្យាកតៈ​ក្តី ដូចគ្នានឹង​កេន​ចិ​វិញ្ញេយ្យ​កុសល​ដែរ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ កេន​ចិ​វិញ្ញេយ្យ​ទុក​កុសល​ត្តិ​កៈ។
ចប់ ចូ​ឡន្តរ​ទុក​កុសល​ត្តិ​កៈ។


អាសវ​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


[១១៤៩] កុសលធម៌​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[១១៥០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​សហជាត​វារៈ​ក្តី។បេ។ ក្នុង​បញ្ហា​វារៈ​ក្តី ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ១។
ថយ | ទំព័រទី ២៧៦ | បន្ទាប់