បញ្ហា​វារៈ


 [១១៦៨] អព្យាកតធម៌​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ប្រកបដោយ​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​មិន​មាន​អាសវៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​មិន​មាន​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [១១៦៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (ក្នុង​សា​សវ​ទុក​កុសល​ត្តិ​កៈ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។

ចប់ សា​សវ​ទុក​កុសល​ត្តិ​កៈ។


អាសវ​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [១១៧០] កុសលធម៌​ដែល​ប្រាសចាក​អាសវៈ អាស្រ័យ​នូវ​កុសលធម៌ ដែល​ប្រាសចាក​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៧១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ២៨១ | បន្ទាប់