បដិ​ច្ច​វារៈ


 [១១៩៤] អព្យាកតធម៌​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​អព្យាកតធម៌​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៩៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ១។

ចប់ អាសវ​សា​សវ​ទុក​កុសល​ត្តិ​កៈ។


អាសវ​អាសវ​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [១១៩៦] អកុសលធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌ ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​អកុសលធម៌ ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌ ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​អកុសលធម៌ ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ផង នូវ​អកុសលធម៌ ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២៨៧ | បន្ទាប់