[១២០៣] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១២០៤] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ​យ៉ាងណា (ក្នុង​អាសវ​អាសវ​ទុក​កុសល​ត្តិ​កៈ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។

ចប់ អាសវ​អាសវ​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ។


អាសវ​វិប្បយុត្ត​សា​សវ​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [១២០៥] កុសលធម៌ ដែល​ប្រាសចាក​អាសវៈ តែ​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​កុសលធម៌ ប្រាសចាក​អាសវៈ តែ​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌ ដែល​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ អាស្រ័យ​នូវ​កុសលធម៌ ដែល​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១២០៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ២៨៩ | បន្ទាប់