ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ជាហេតុ​ផង នូវ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៣១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២៣២] ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៧១ | បន្ទាប់