អនុលោមត្តិកទុកប្បដ្ឋាន
កុសលត្តិកហេតុទុកៈ
[៦៩៥] ហេតុធម៌ជាកុសល អាស្រ័យនូវហេតុធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌ជាអកុសល អាស្រ័យនូវហេតុធម៌ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌ជាអព្យាក្រឹត អាស្រ័យនូវហេតុធម៌ជាអព្យាក្រឹត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៩៦] ហេតុធម៌ជាកុសល អាស្រ័យនូវហេតុធម៌ជាកុសល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។ ហេតុធម៌ជាអកុសល អាស្រ័យនូវហេតុធម៌ជាអកុសល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។ ហេតុធម៌ជាអព្យាក្រឹត អាស្រ័យនូវហេតុធម៌ជាអព្យាក្រឹត ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។[៦៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។