បដិ​ច្ច​វារៈ


 [២៣២] អព្យាកតធម៌​ជា​ចេតសិក អាស្រ័យ​នូវ​អព្យាកតធម៌​ជា​ចេតសិក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អព្យាកតធម៌​មិនមែន​ជា​ចេតសិក អាស្រ័យ​នូវ​អព្យាកតធម៌​ជា​ចេតសិក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អព្យាកតធម៌​ជា​ចេតសិក​ក្តី អព្យាកតធម៌​មិនមែន​ជា​ចេតសិក​ក្តី អាស្រ័យ​នូវ​អព្យាកតធម៌​ជា​ចេតសិក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​មិនមែន​ជា​ចេតសិក អាស្រ័យ​នូវ​អព្យាកតធម៌​មិនមែន​ជា​ចេតសិក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ជា​ចេតសិក អាស្រ័យ​នូវ​អព្យាកតធម៌​ជា​ចេតសិក​ផង នូវ​អព្យាកតធម៌​មិនមែន​ជា​ចេតសិក​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៣៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២៣៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ វារៈ​ទាំងអស់ បណ្ឌិត​គប្បី​ធ្វើ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ១
ថយ | ទំព័រទី ៥៨ | បន្ទាប់