កុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​កុសលធម៌ មិន​ច្រឡូកច្រឡំ តាំង​ឡើង​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ កុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​កុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង​ដោយចិត្ត​ផង នូវ​កុសលធម៌​មិន​ច្រឡូកច្រឡំ តាំង​ឡើង​ដោយចិត្ត​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៧៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
បញ្ហា​ទាំង​ប៉ុណ្ណេះ​ឯង (បណ្ឌិត​គប្បី​សំដែង) ឲ្យ​ដូចគ្នានឹង​ចេតសិក​ទុក​កុសល​ត្តិ​កៈ ក្នុង​មហន្ត​រទុ​កៈ​ផង​ចុះ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បដិ​ច្ច​វារៈ


 [២៨០] អកុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​អកុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​អកុសលធម៌​មិន​ច្រឡូកច្រឡំ តាំង​ឡើង​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​អកុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង​ដោយចិត្ត​ផង នូវ​អកុសលធម៌​មិន​ច្រឡូកច្រឡំ តាំង​ឡើង​ដោយចិត្ត​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៧៤ | បន្ទាប់