អកុសលធម៌​មិនមែន​ជា​កិលេស អាស្រ័យ​នូវ​អកុសលធម៌​មិនមែន​ជា​កិលេស ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ជា​កិលេស អាស្រ័យ​នូវ​អកុសលធម៌​ជា​កិលេស​ផង នូវ​អកុសលធម៌​មិនមែន​ជា​កិលេស​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣៧៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងពួង មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៣៨០] អកុសលធម៌​ជា​កិលេស អាស្រ័យ​នូវ​អកុសលធម៌​ជា​កិលេស ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា អាស្រ័យ​នូវ​វិចិកិច្ឆា មោហៈ ដែល​ប្រកបដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ឧទ្ធច្ចៈ។ អកុសលធម៌​ជា​កិលេស អាស្រ័យ​នូវ​អកុសលធម៌​មិនមែន​ជា​កិលេស ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា មោហៈ ដែល​ប្រកបដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​ឧទ្ធច្ចៈ។ អកុសលធម៌​ជា​កិលេស អាស្រ័យ​នូវ​អកុសលធម៌​ជា​កិលេស​ផង នូវ​អកុសលធម៌​មិនមែន​ជា​កិលេស​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១០៤ | បន្ទាប់