បដិ​ច្ច​វារៈ


 [៣៨៤] អព្យាកតធម៌​មិនមែន​ជា​កិលេស អាស្រ័យ​នូវ​អព្យាកតធម៌​មិនមែន​ជា​កិលេស ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[៣៨៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។

ចប់ កិលេស​ទុក​កុសល​ត្តិ​កៈ។


សង្កិលេសិក​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៣៨៦] កុសលធម៌ ដែល​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​កុសលធម៌ ដែល​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌ ដែល​មិន​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​កុសលធម៌ ដែល​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៨៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
(ទុ​កៈ​នេះ) ប្រហែលគ្នា​នឹង​លោកិយ​លោកុត្តរ​ទុក​កុស​លៈ​ដែរ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ១០៦ | បន្ទាប់