បដិ​ច្ច​វារៈ


 [៤០៨] អព្យាកតធម៌​គួរ​ដល់​សេចក្តី​សៅហ្មង​ផង មិនមែន​ជា​កិលេស​ផង អាស្រ័យ​នូវ​អព្យាកតធម៌​គួរ​ដល់​សេចក្តី​សៅហ្មង​ផង មិនមែន​ជា​កិលេស​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤០៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។

ចប់ កិលេស​សង្កិលេសិក​ទុក​កុសល​ត្តិ​កៈ។


កិ​លេ​សសង្កិ​លិ​ដ្ឋ​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៤១០] អកុសលធម៌​ដែល​ជា​កិលេស​ផង ដែល​សៅហ្មង​ផង អាស្រ័យ​នូវ​អកុសលធម៌ ដែល​ជា​កិលេស​ផង ដែល​សៅហ្មង​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌ ដែល​សៅហ្មង​ផង មិនមែន​ជា​កិលេស​ផង អាស្រ័យ​នូវ​អកុសលធម៌ ដែល​សៅហ្មង​ផង មិនមែន​ជា​កិលេស​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌ ដែល​ជា​កិលេស​ផង ដែល​សៅហ្មង​ផង អាស្រ័យ​នូវ​អកុសលធម៌ ដែល​ជា​កិលេស​ផង ដែល​សៅហ្មង​ផង នូវ​អកុសលធម៌ ដែល​សៅហ្មង​ផង មិនមែន​ជា​កិលេស​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១១២ | បន្ទាប់