បដិ​ច្ច​វារៈ


 [៤១៦] អព្យាកតធម៌ ដែល​ប្រាសចាក​កិលេស តែ​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​ប្រាសចាក​កិលេស តែ​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌ ដែល​ប្រាសចាក​កិលេស ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​ប្រាសចាក​កិលេស ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌ ដែល​ប្រាសចាក​កិលេស តែ​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​ប្រាសចាក​កិលេស តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ផង នូវ​អព្យាកតធម៌ ដែល​ប្រាសចាក​កិលេស ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤១៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
(ទុ​កៈ​នេះ) ប្រហែលគ្នា​នឹង​លោកិយ​លោកុត្តរ​ទុក​អព្យាកតៈ​ដែរ។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ កិលេស​វិប្បយុត្ត​សង្កិលេសិក​ទុក​កុសល​ត្តិ​កៈ។
ចប់ កិលេស​គោ​ច្ឆ​កទុក​កុសល​ត្តិ​កៈ។

ថយ | ទំព័រទី ១១៥ | បន្ទាប់