[៤៣៦] អកុសលធម៌ មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​អកុសលធម៌ មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌ មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​អកុសលធម៌ មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អកុសលធម៌ មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​អកុសលធម៌ មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌ មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​អកុសលធម៌ មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង នូវ​អកុសលធម៌ មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៣៧] អកុសលធម៌ មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​អកុសលធម៌ មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ ក្នុង​នទស្សនៈ មាន​វារៈ២ ក្នុង​ឃដ​នៈ មាន​វារៈ១។
 [៤៣៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​បច្ច័យ​ទាំងអស់ មាន​វារៈ៦ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៦។
ថយ | ទំព័រទី ១២០ | បន្ទាប់