[៤៧២] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៤៧៣] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៧៤] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ ដូច​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ​ផង​ចុះ។

ចប់ សវិ​តក្ក​ទុក​កុសល​ត្តិ​កៈ។


សវិ​ចារទុក​កុសល​ត្តិ​កៈ


 [៤៧៥] កុសលធម៌​ប្រកបដោយ​វិចារៈ អាស្រ័យ​នូវ​កុសលធម៌​ប្រកបដោយ​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ កុសលធម៌​មិន​មាន​វិចារៈ អាស្រ័យ​នូវ​កុសលធម៌ មិន​មាន​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ កុសលធម៌​ប្រកបដោយ​វិចារៈ អាស្រ័យ​នូវ​កុសលធម៌ ប្រកបដោយ​វិចារៈ​ផង នូវ​កុសលធម៌ មិន​មាន​វិចារៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៧៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៦។
(ទុ​កៈ​នេះ) ដូចគ្នា​នឹង​សវិ​តក្ក​ទុក​កុស​លៈ​ដែរ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ១៣០ | បន្ទាប់