(ទុ​កៈ​នេះ) ប្រហែលគ្នា​នឹង​លោកិយ​លោកុត្តរ​ទុក​កុស​លៈ​ដែរ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [៥៥៥] អកុសលធម៌​ជា​និ​យតៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​និ​យតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ជា​អនិយតៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​អនិយតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៥៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​បច្ច័យ​ទាំងអស់ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
 [៥៥៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ២។បេ។ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ១។
សហជាត​វារៈ​ជាដើម បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [៥៥៨] អកុសលធម៌​ជា​និ​យតៈ ជា​បច្ច័យ​នៃ​អកុសលធម៌​ជា​និ​យតៈ ដោយហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ជា​អនិយតៈ ជា​បច្ច័យ​នៃ​អកុសលធម៌​ជា​អនិយតៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៥៥៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ គឺ ក្នុង​និ​យតៈ (ទី១) បាន​ដល់​សហជាតា​ធិប​តិ ក្នុង​និ​យតៈ​ទី២ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ២។បេ។
ថយ | ទំព័រទី ១៤៩ | បន្ទាប់