[៥៧០] អកុសលធម៌​ជាស​រណៈ (អកុសលធម៌ ដែល​ប្រកបដោយ​គ្រឿង​សៅហ្មង) អាស្រ័យ​នូវ​អកុសលធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៧១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​វារៈ​តែ១។
 [៥៧២] អព្យាកតធម៌​ជា​អរណៈ អាស្រ័យ​នូវ​អព្យាកតធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៧៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី មានតែ​វារៈ១។
 [៥៧៤] អព្យាកតធម៌ ជា​អរណៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ជា​អរណៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៥៧៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ យ៉ាងនោះ​ចុះ។

ចប់ សរណ​ទុក​កុសល​ត្តិ​កៈ។

ថយ | ទំព័រទី ១៥២ | បន្ទាប់