[៥៩០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
 [៥៩១] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ (ធម៌ មានកម្ម គឺ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ធម៌​មានកម្ម គឺ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក) ជាស​រណៈ អាស្រ័យ​នូវ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​អរណៈ អាស្រ័យ​នូវ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៩២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី ក្នុង​បច្ច័យ​ទាំងអស់ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [៥៩៣] អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ (ធម៌​មានកម្ម គឺ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ធម៌ មានកម្ម គឺ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក) ជា​អរណៈ អាស្រ័យ​នូវ​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៥៦ | បន្ទាប់