[៦៨] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (បទ​នេះ) បណ្ឌិត​គប្បី​រាប់ យ៉ាងនោះ​ដែរ។

ចប់ សញ្ញោជន​វិប្បយុត្ត​សញ្ញោ​ជនិយ​ទុក​កុសល​ត្តិ​កៈ។
ចប់ សញ្ញោជន​គោ​ច្ឆ​កទុក​កុសល​ត្តិ​កៈ។


គន្ថ​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


[៦៩] កុសលធម៌​មិនមែន​ជា​គន្ថៈ អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ជា​គន្ថៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[៧០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី មាន​វារៈ​តែ១។

បដិ​ច្ច​វារៈ


[៧១] អកុសលធម៌​ជា​គន្ថៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​គន្ថៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អកុសលធម៌​មិនមែន​ជា​គន្ថៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​គន្ថៈ ទើប​កើតឡើង
ថយ | ទំព័រទី ១៦ | បន្ទាប់