[៦២៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ គ្រប់​បច្ច័យ​ទាំងអស់​ចុះ។

ចប់ សរណ​ទុ​កទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិ​កៈ។


សរណ​ទុក​អាចយ​គា​មិត្តិ​កៈ


 [៦២៥] អា​ចយ​គាមិ​ធម៌ (ធម៌​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង) ជាស​រណៈ អាស្រ័យ​នូវ​អា​ចយ​គាមិ​ធម៌​ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អា​ចយ​គាមិ​ធម៌​ជា​អរណៈ អាស្រ័យ​នូវ​អា​ចយ​គាមិ​ធម៌​ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦២៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សឹង​មាន​សេចក្តី​ពិស្តារ។
 [៦២៧] អប​ចយ​គាមិ​ធម៌ (ធម៌​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង) ជា​អរណៈ អាស្រ័យ​នូវ​អប​ចយ​គាមិ​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦២៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
ថយ | ទំព័រទី ១៦៣ | បន្ទាប់