[៦៣៥] នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ ជាស​រណៈ អា​ស្រ័យ​នូវ​នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៣៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សឹង​មាន​សេចក្តី​ពិស្តារ។

ចប់ សរណ​ទុក​សេក្ខ​ត្តិ​កៈ។


សរណ​ទុក​បរិត្ត​ត្តិ​កៈ


 [៦៣៧] បរិត្ត​ធម៌ (ធម៌​ដែល​មាន​សភាព​តូចឆ្មារ) ជាស​រណៈ អាស្រ័យ​នូវ​បរិត្ត​ធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៣៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សឹង​មាន​សេចក្តី​ពិស្តារ។
 [៦៣៩] មហ​គ្គ​តធម៌ (ធម៌​ដល់​នូវ​សភាព​ធំ) ជា​អរណៈ អាស្រ័យ​នូវ​មហ​គ្គ​តធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៤០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ១៦៥ | បន្ទាប់