[៦៦៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
 [៦៦៥] មគ្គា​ធិប​តិ​ធម៌ (ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ) ជា​អរណៈ អាស្រ័យ​នូវ​មគ្គា​ធិប​តិ​ធម៌​ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៦៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។

ចប់ សរណ​ទុ​កមគ្គា​រម្ម​ណត្តិ​កៈ។


សរណ​ទុក​ឧប្បន្ន​ត្តិ​កៈ


 [៦៦៧] ឧប្បន្ន​ធម៌​ជាស​រណៈ ជា​បច្ច័យ​នៃ​ឧប្បន្ន​ធម៌​ជាស​រណៈ ដោយហេតុ​ប្ប​ច្ច័​យ ឧប្បន្ន​ធម៌​ជាស​រណៈ ជា​បច្ច័យ​នៃ​ឧប្បន្ន​ធម៌​ជា​អរណៈ ដោយហេតុ​ប្ប​ច្ច័​យ ឧប្បន្ន​ធម៌​ជាស​រណៈ ជា​បច្ច័យ​នៃ​ឧប្បន្ន​ធម៌​ជាស​រណៈ​ផង នៃ​ឧប្បន្ន​ធម៌ ជា​អរណៈ​ផង ដោយហេតុ​ប្ប​ច្ច័​យ។ ឧប្បន្ន​ធម៌​ជា​អរណៈ ជា​បច្ច័យ​នៃ​ឧប្បន្ន​ធម៌​ជា​អរណៈ ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧០ | បន្ទាប់