ឧបា​ទិន្ន​ត្តិ​កហេតុ​ទុ​កៈ


 [៧៧៤] ហេតុ​ធម៌​ជា​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន អាស្រ័យ​នូវ​ហេតុ​ធម៌ ជា​ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌ ជា​ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន អាស្រ័យ​នូវ​ហេតុ​ធម៌ ជា​ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​ជា​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន អាស្រ័យ​នូវ​ហេតុ​ធម៌ ជា​ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៧៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ២។
[៧៧៦] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ២០៥ | បន្ទាប់