ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​វារៈ​តែ១។

ចប់ គន្ថ​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ។


គន្ថ​គន្ថ​និយ​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៩៦] កុសលធម៌​ជា​ប្រយោជន៍​ដល់​គន្ថៈ មិនមែន​ទាំង​ជា​គន្ថៈ អាស្រ័យ​នូវ​កុសលធម៌​ជា​ប្រយោជន៍​ដល់​គន្ថៈ និង​មិនមែន​ជា​គន្ថៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​វារៈ​តែ១។

បដិ​ច្ច​វារៈ


 [៩៨] អកុសលធម៌​ជា​គន្ថៈ​ផង ជា​ប្រយោជន៍​ដល់​គន្ថៈ​ផង អាស្រ័យ​នូវ​អកុសលធម៌​ជា​គន្ថៈ​ផង ជា​ប្រយោជន៍​ដល់​គន្ថៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ជា​ប្រយោជន៍​ដល់​គន្ថៈ​ផង មិនមែន​ជា​គន្ថៈ​ផង អាស្រ័យ​នូវ​អកុសលធម៌​ជា​ប្រយោជន៍​ដល់​គន្ថៈ​ផង មិនមែន​ជា​គន្ថៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២២ | បន្ទាប់