សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ដូច​បដិ​ច្ច​វារៈ​ដែរ។
 [៨៨១] នហេតុ​ធម៌​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​នហេតុ​ធម៌ ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ នហេតុ​ធម៌ ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​នហេតុ​ធម៌ ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២។ នហេតុ​ធម៌ ដែល​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​នហេតុ​ធម៌ ដែល​ត្រូវ​លះ​ដោយ​ភាវនា ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ នហេតុ​ធម៌ ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​នហេតុ​ធម៌ ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៨៨២] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៨ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
 [៨៨៣] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៤ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៤។
 [៨៨៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៨ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៥១ | បន្ទាប់