អកុសលធម៌​ជា​នី​វរ​ណៈ អាស្រ័យ​នូវ​អកុសល​ធម៌​ជា​នោ​នី​វរ​ណៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​អវិជ្ជា​នី​វរ​ណៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ។ អកុសលធម៌​ជា​នី​វរ​ណៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​នី​វរ​ណៈ​ផង នូវ​អកុសល​ធម៌​ជា​នោ​នី​វរ​ណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​អវិជ្ជា​នី​វរ​ណៈ អាស្រ័យ​នូវ​វិចិកិច្ឆា​នី​វរ​ណៈ​ផង នូវ​ឧទ្ធច្ច​នី​វរ​ណៈ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង។
 [១៣២] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី មាន​វារៈ៩។

បញ្ហា​វារៈ


 [១៣៣] អកុសលធម៌​ជា​នី​វរ​ណៈ ជា​បច្ច័យ​នៃ​អកុសលធម៌​ជា​នី​វរ​ណៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [១៣៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១៣៥] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ៣០ | បន្ទាប់