[១៧០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (បទ​នេះ បណ្ឌិត) គប្បី​រាប់​យ៉ាងនោះ​ដែរ។

បដិ​ច្ច​វារៈ


 [១៧១] អព្យាកតធម៌​ជា​នោប​រាមា​សៈ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​នោប​រាមា​សៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៧២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​វារៈ​តែ១។

ចប់ បរាមាស​ទុក​កុសល​ត្តិ​កៈ។


បរា​មដ្ឋ​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [១៧៣] កុសលធម៌​ជា​បរា​មដ្ឋៈ (ដែល​បរាមាស​ធម៌​ពាល់ត្រូវ​ហើយ) អាស្រ័យ​នូវ​កុសលធម៌ ជា​បរា​មដ្ឋៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​ជា​អប​រា​មដ្ឋៈ(ដែល​បរាមាស​ធម៌ មិន​ពាល់ត្រូវ​ហើយ) អាស្រ័យ​នូវ​កុសលធម៌​ជា​អប​រា​មដ្ឋៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣៩ | បន្ទាប់