បដិ​ច្ច​វារៈ


 [២៤៩] អកុសលធម៌​ច្រឡូកច្រឡំ​ដោយចិត្ត អាស្រ័យ​នូវ​អកុសលធម៌​ច្រឡូកច្រឡំ​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៥០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។

បដិ​ច្ច​វារៈ


 [២៥១] អព្យាកតធម៌​ច្រឡូកច្រឡំ​ដោយចិត្ត អាស្រ័យ​នូវ​អព្យាកតធម៌​ច្រឡូកច្រឡំ​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​មិន​ច្រឡូកច្រឡំ​ដោយចិត្ត អាស្រ័យ​នូវ​អព្យាកតធម៌​មិន​ច្រឡូកច្រឡំ​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ច្រឡូកច្រឡំ​ដោយចិត្ត អាស្រ័យ​នូវ​អព្យាកតធម៌​ច្រឡូកច្រឡំ​ដោយចិត្ត​ផង នូវ​អព្យាកតធម៌​មិន​ច្រឡូកច្រឡំ​ដោយចិត្ត​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៥២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ៦៤ | បន្ទាប់