ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​អកុសលធម៌​តាំង​ឡើង​ដោយចិត្ត​ផង នូវ​អកុសលធម៌​មិន​តាំង​ឡើង​ដោយចិត្ត​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៥៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
(បណ្ឌិត​គប្បី​សំដែង​អកុសល) ឲ្យ​ដូចជា​កុសល​ចុះ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បដិ​ច្ច​វារៈ


 [២៦០] អព្យាកតធម៌​តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​អព្យាកតធម៌​តាំង​ឡើង​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​មិន​តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​អព្យាកតធម៌​មិន​តាំង​ឡើង​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​អព្យាកតធម៌​តាំង​ឡើង​ដោយចិត្ត​ផង នូវ​អព្យាកតធម៌​មិន​តាំង​ឡើង​ដោយចិត្ត​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៦១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​បទ​ទាំងពួង មាន​វារៈ៩ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៥។បេ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ៦៧ | បន្ទាប់