ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ បាន​ដល់ចិត្ត​សមុដ្ឋាន​មូល (ជា​បច្ច័យ) នៃ​នោ​ចិត្តសមុដ្ឋាន​ធម៌ កព​ឡិង្កា​រា​ហារ បណ្ឌិត​គប្បី​ធ្វើ នោ​ចិត្តសមុដ្ឋាន​ធម៌ (ជា​បច្ច័យ) នៃ​ចិត្តសមុដ្ឋាន​ធម៌ កព​ឡិង្កា​រា​ហារ បណ្ឌិត​គប្បី​ធ្វើ ក្នុង​ឃដន​ធម៌ កព​ឡិង្កា​រា​ហារ បណ្ឌិត​គប្បី​ធ្វើ​ក្នុង​មជ្ឈ​ធម៌។ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៩ បាន​ដល់​រូប​ជីវិតិន្រ្ទិយ មាន​វារៈ១ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា បណ្ឌិត​ត្រូវ​រាប់ (វារៈ​នេះ) យ៉ាងនោះ​ដែរ។

ចប់ ចិត្តសមុដ្ឋាន​ទុក​កុសល​ត្តិ​កៈ។


ចិ​ត្ត​សហ​ភុ​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [២៦៦] កុសលធម៌​កើតជា​មួយ​នឹង​ចិត្ត អាស្រ័យ​នូវ​កុសលធម៌​កើតជា​មួយ​នឹង​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ កុសលធម៌​មិនកើត​ជាមួយនឹង​ចិត្ត អាស្រ័យ​នូវ​កុសលធម៌​កើតជា​មួយ​នឹង​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ កុសលធម៌​កើតជា​មួយ​នឹង​ចិត្ត​ក្តី កុសលធម៌​មិនកើត​ជាមួយនឹង​ចិត្ត​ក្តី អាស្រ័យ​នូវ​កុសលធម៌​កើតជា​មួយ​នឹង​ចិត្ត
ថយ | ទំព័រទី ៦៩ | បន្ទាប់