[៣១៩] អព្យាកតធម៌​ជា​ឧបា​ទា ជា​បច្ច័យ​នៃ​អព្យាកត​ធម៌​ជា​នោ​ឧបា​ទា ដោយ​អារម្មណ​ប្ប​ច្ច័​យ។ អព្យាកត​ធម៌​ជា​នោ​ឧបា​ទា ជា​បច្ច័យ​នៃ​អព្យាកត​ធម៌​ជា​នោ​ឧបា​ទា ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២។
 [៣២០] អព្យាកត​ធម៌​ជា​នោ​ឧបា​ទា ជា​បច្ច័យ​នៃ​អព្យាកត​ធម៌​ជា​នោ​ឧបា​ទា ដោយ​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បឋម​វារៈ មាន​អធិបតិ​ពីរ ក្នុង​វារៈ​ទាំងពីរ មាន​សហជាតា​ធិប​តិ។
 [៣២១] ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៥។
 [៣២២] អព្យាកតធម៌​ជា​ឧបា​ទា ជា​បច្ច័យ​នៃ​អព្យាកត​ធម៌​ជា​នោ​ឧបា​ទា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អព្យាកត​ធម៌​ជា​នោ​ឧបា​ទា ជា​បច្ច័យ​នៃ​អព្យាកត​ធម៌​ជា​នោ​ឧបា​ទា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ២។
 [៣២៣] ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៣
ថយ | ទំព័រទី ៨៧ | បន្ទាប់