ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។

បដិ​ច្ច​វារៈ


 [៣២៨] អព្យាកតធម៌ ដែល​កម្ម​កាន់​យក​ហើយ អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​កម្ម​កាន់​យក​ហើយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌ ដែល​កម្ម​មិន​កាន់​យក​ហើយ អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​កម្ម​មិន​កាន់​យក​ហើយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌ ដែល​កម្ម​មិន​កាន់​យក​ហើយ អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​កម្ម​កាន់​យក​ហើយ​ផង នូវ​អព្យាកតធម៌ ដែល​កម្ម​មិន​កាន់​យក​ហើយ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​កម្ម​កាន់​យក​ហើយ​ផង នូវ​ពួក​មហាភូត​ផង។
 [៣២៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១។បេ។ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
 [៣៣០] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥។បេ។ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៨៩ | បន្ទាប់