ឧបាទាន​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៣៣៨] កុសលធម៌​មិនមែន​ជា​ឧបាទាន អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ជា​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៣៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​វារៈ​តែ១។

បដិ​ច្ច​វារៈ


 [៣៤០] អកុសលធម៌​ជា​ឧបាទាន (សេចក្តី​ប្រកាន់​មាំ) អាស្រ័យ​នូវ​អកុសលធម៌​ជា​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អកុសលធម៌​មិនមែន​ជា​ឧបាទាន អាស្រ័យ​នូវ​អកុសលធម៌​ជា​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អកុសលធម៌​ជា​ឧបាទាន​ផង អកុសលធម៌​មិនមែន​ជា​ឧបាទាន​ផង អាស្រ័យ​នូវ​អកុសលធម៌​ជា​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​មិនមែន​ជា​ឧបាទាន អាស្រ័យ​នូវ​អកុសលធម៌​មិនមែន​ជា​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ជា​ឧបាទាន អាស្រ័យ​នូវ​អកុសលធម៌​ជា​ឧបាទាន​ផង នូវ​អកុសលធម៌​មិនមែន​ជា​ឧបាទាន​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៩២ | បន្ទាប់