សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បដិ​ច្ច​វារៈ


 [៣៥០] អកុសលធម៌​ជា​ប្រយោជន៍​ដល់​ឧបាទាន អាស្រ័យ​នូវ​អកុសលធម៌​ជា​ប្រយោជន៍​ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៥១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​វារៈ​តែ១។

បដិ​ច្ច​វារៈ


 [៣៥២] អព្យាកតធម៌​ជា​ប្រយោជន៍​ដល់​ឧបាទាន អាស្រ័យ​នូវ​អព្យាកតធម៌​ជា​ប្រយោជន៍​ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​មិនជា​ប្រយោជន៍​ដល់​ឧបាទាន អាស្រ័យ​នូវ​អព្យាកតធម៌​មិនជា​ប្រយោជន៍​ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អព្យាកតធម៌​ជា​ប្រយោជន៍​ដល់​ឧបាទាន អាស្រ័យ​នូវ​អព្យាកតធម៌​មិនជា​ប្រយោជន៍​ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អព្យាកតធម៌​ជា​ប្រយោជន៍​ដល់​ឧបាទាន​ផង អព្យាកតធម៌​មិនមែន​ជា​ប្រយោជន៍​ដល់​ឧបាទាន​ផង អាស្រ័យ​នូវ​អព្យាកតធម៌ មិនជា​ប្រយោជន៍​ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៩៥ | បន្ទាប់