អភិធម្មបិដក
បដ្ឋាន ចុទ្ទ​សមភាគ
អនុលោម​ត្តិ​កទុក​ប្ប​ដ្ឋាន
បរិត្ត​ត្តិ​កហេតុ​ទុ​កៈ


 [១] ហេតុ​ធម៌​មាន​អារម្មណ៍​តូចឆ្មារ អាស្រ័យ​នូវ​ហេតុ​ធម៌​មាន​អារម្មណ៍​តូចឆ្មារ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ អាស្រ័យ​នូវ​ហេតុ​ធម៌ មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​មាន​អារម្មណ៍​ប្រមាណ​មិនបាន អាស្រ័យ​នូវ​ហេតុ​ធម៌ មាន​អារម្មណ៍​ប្រមាណ​មិនបាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូច​បដិ​ច្ច​វារៈ​ដែរ។
 [៤] ហេតុ​ធម៌​មាន​អារម្មណ៍​តូចឆ្មារ ជា​បច្ច័យ​នៃ​ហេតុ​ធម៌​មាន​អារម្មណ៍​តូចឆ្មារ ដោយហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌ មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ដោយហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​មាន​អារម្មណ៍​ប្រមាណ​មិនបាន
ទំព័រទី ១ | បន្ទាប់