[៣៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣៨] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៩] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [៤០] នហេតុ​ធម៌​មាន​អារម្មណ៍​តូចឆ្មារ ជា​បច្ច័យ​នៃ​នហេតុ​ធម៌​មាន​អារម្មណ៍​តូចឆ្មារ ដោយ​អារម្មណ​ប្ប​ច្ច័​យ នហេតុ​ធម៌​មាន​អារម្មណ៍​តូចឆ្មារ ជា​បច្ច័យ​នៃ​នហេតុ​ធម៌ មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នហេតុ​ធម៌​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​នហេតុ​ធម៌​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ដោយ​អារម្មណ​ប្ប​ច្ច័​យ នហេតុ​ធម៌ មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​នហេតុ​ធម៌​មាន​អារម្មណ៍​តូចឆ្មារ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នហេតុ​ធម៌​មាន​អារម្មណ៍​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​នហេតុ​ធម៌​មាន​អារម្មណ៍​ប្រមាណ​មិនបាន ដោយ​អារម្មណ​ប្ប​ច្ច័​យ នហេតុ​ធម៌​មាន​អារម្មណ៍​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​នហេតុ​ធម៌​មាន​អារម្មណ៍​តូចឆ្មារ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១០ | បន្ទាប់