[៣៩៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៣៩៦] កុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទាំង​មិនមែន​ជា​អាសវៈ ជា​បច្ច័យ​នៃ​កុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទាំង​មិនមែន​ជា​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទាំង​មិនមែន​ជា​អាសវៈ ជា​បច្ច័យ​នៃ​អកុសលធម៌ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទាំង​មិនមែន​ជា​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទាំង​មិនមែន​ជា​អាសវៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទាំង​មិនមែន​ជា​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៣៩៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ដែរ។

ចប់ កុសល​ត្តិ​កអាសវ​សា​សវ​ទុ​កៈ។

ថយ | ទំព័រទី ១០០ | បន្ទាប់