សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៤៤៧] កុសលធម៌​ជា​ខាងក្រៅ ជា​បច្ច័យ​នៃ​កុសលធម៌​ជា​ខាងក្រៅ ដោយហេតុ​ប្ប​ច្ច័​យ។
 [៤៤៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ដែរ។

ចប់ កុសល​ត្តិ​កអជ្ឈត្តិក​ទុ​កៈ។


កុសល​ត្តិ​កឧបា​ទា​ទុ​កៈ


 [៤៤៩] អព្យាកតធម៌​ជា​ឧបា​ទា ជា​បច្ច័យ​នៃ​អព្យាកតធម៌​ជា​ឧបា​ទា ដោយ​អាហារ​ប្ប​ច្ច័​យ … ជា​បច្ច័យ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អត្ថិ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អវិ​គត​ប្ប​ច្ច័​យ។
 [៤៥០] កុសលធម៌​មិនមែន​ជា​ឧបា​ទា អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ជា​ឧបា​ទា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​មិនមែន​ជា​ឧបា​ទា អាស្រ័យ​នូវ​អកុសលធម៌​មិនមែន​ជា​ឧបា​ទា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​មិនមែន​ជា​ឧបា​ទា អាស្រ័យ​នូវ​អព្យាកតធម៌​មិនមែន​ជា​ឧបា​ទា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១១៤ | បន្ទាប់