[៤៥៩] កុសលធម៌​ជា​អនុ​បា​ទិន្ន ជា​បច្ច័យ​នៃ​កុសលធម៌​ជា​អនុ​បា​ទិន្ន ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ជា​អនុ​បា​ទិន្ន ជា​បច្ច័យ​នៃ​អកុសលធម៌​ជា​អនុ​បា​ទិន្ន ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ជា​អនុ​បា​ទិន្ន ជា​បច្ច័យ​នៃ​អព្យាកតធម៌​ជា​អនុ​បា​ទិន្ន ដោយហេតុ​ប្ប​ច្ច័​យ។
 [៤៦០] កុសលធម៌​ជា​អនុ​បា​ទិន្ន ជា​បច្ច័យ​នៃ​កុសលធម៌​ជា​អនុ​បា​ទិន្ន ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ជា​អនុ​បា​ទិន្ន ជា​បច្ច័យ​នៃ​អកុសលធម៌​ជា​អនុ​បា​ទិន្ន ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ជា​អនុ​បា​ទិន្ន ជា​បច្ច័យ​នៃ​អព្យាកតធម៌​ជា​អនុ​បា​ទិន្ន ដោយ​អារម្មណ​ប្ប​ច្ច័​យ អព្យាកតធម៌​ជា​អនុ​បា​ទិន្ន ជា​បច្ច័យ​នៃ​កុសលធម៌​ជា​អនុ​បា​ទិន្ន ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៤៦១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១១។

ចប់ កុសល​ត្តិ​កឧបា​ទិន្ន​ទុ​កៈ។

ថយ | ទំព័រទី ១១៧ | បន្ទាប់