នូវ​អព្យាកតធម៌ ដែ​លបា្រស​ចាក​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥០៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៥០៤] កុសលធម៌ ដែល​ប្រាសចាក​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​កុសលធម៌ ដែល​ប្រាសចាក​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌ ដែ​លបា្រស​ចាក​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដែ​លបា្រស​ចាក​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ដោយហេតុ​ប្ប​ច្ច័​យ។
 [៥០៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ។
 [៥០៦] កុសលធម៌ ដែល​ប្រាសចាក​សេចក្តី​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​កុសលធម៌ ដែល​ប្រាសចាក​សេចក្តី​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង
ថយ | ទំព័រទី ១២៩ | បន្ទាប់