ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ដោយហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៥៣១] កុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ជា​បច្ច័យ​នៃ​កុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ជា​បច្ច័យ​នៃ​អកុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ។
 [៥៣២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។
 [៥៣៣] កុសលធម៌​មិន​មាន​វិតក្កៈ អាស្រ័យ​នូវ​កុសលធម៌​មិន​មាន​វិតក្កៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៣៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ វារៈ៧។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
ថយ | ទំព័រទី ១៣៦ | បន្ទាប់