អកុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ អាស្រ័យ​នូវ​អកុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ អាស្រ័យ​នូវ​អព្យាកតធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៣៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៥៤០] កុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ ជា​បច្ច័យ​នៃ​កុសលធម៌ ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ ដោយហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ ជា​បច្ច័យ​នៃ​អកុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ ដោយហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បិ​តិ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បិ​តិ ដោយហេតុ​ប្ប​ច្ច័​យ។
 [៥៤១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៥៤២] កុសលធម៌​មិន​មាន​បីតិ អាស្រ័យ​នូវ​កុសលធម៌​មិន​មាន​បីតិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១៣៨ | បន្ទាប់